គ្មាន​ការ​លើកលែង​ ! អាជ្ញាធរ​ស្ទឹង​ត្រែង​រឹបអូស​ឧបករណ៍​ឆ…ក់ និង​មង​ខុសច្បាប់​រាប់​ពាន់​ម៉ែត្រ​នៅ​អាង​វា​រី​អគ្គិសនី

ខេត្តស្ទឹងត្រែង​ ៖ ​មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជា ការ​ឯកភាព​ស្រុក​សេ​សាន សហ គមន៍​នេសាទ​ស្រែ​គរ និង​ឆ្មាំ​ទន្លេ បាន​បើក​យុទ្ធនាការ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើសនេសាទ​ខុសច្បាប់​យ៉ាង​សកម្ម​នៅ​លើ​ផ្ទៃ​អាង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដោយ​ប្រកាន់ខ្ជាប់​នូវ​ភាព​ម៉ឺងម៉ាត់​បំផុត ​។

យោង​តាម​របាយការណ៍​របស់​មន្ត្រី​ជំនាញ កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៦ ក្រុមការងារ​ចម្រុះ​បាន​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ​និង​ច្បាប់​ជាក់ស្តែង ​ដោយប្រជាពលរដ្ឋ​ចំនួន៤៥​នាក់ ត្រូវ​បាន​ហាមឃាត់ និង​ណែនាំ​ពី​ការ​ពាក់ព័ន្ធ​នឹង​ការ​ស្នាក់​នៅ​ព្រមទាំង​ការ​សាង​សង់​តូបខុសច្បាប់​តាម​បណ្តា​កោះ​ ។

អ្នកនេសាទ​ចំនួន១៣​នាក់ ត្រូវ​បានឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើប្រាស់​មង​បណ្តែត រួម​នឹង​ការ​ដកហូត​មង​សរុប​១៥​ត្បូងប្រវែង១.៨៥០​ម៉ែត្រ ខណៈ​លូ​ស្បៃ​មុង​ចំនួន៨​កន្លែង ប្រវែង ៥៤០​ម៉ែត្រ ត្រូវ​បាន​ដកហូត និង​កម្ទេច​ចោល​ ។ ​ដកហូត​ទូក ​និង​ម៉ាស៊ីន​ចំនួន១​គ្រឿង ព្រមទាំង​សម្ភារៈ​ឆក់​ត្រី​នៅ​ចំណុច​ក្របី​ជ្រុំ ឃុំ​ក្បាល​រមាស ស្រុក​សេសាន​ ។ រីឯ​នៅ​ចំណុច​កោះ​សីហា កម្លាំង​ជំនាញ​បាន​រឹប​អូស ឧបករណ៍​ឆក់ និង​កាំភ្លើង​កែ​ច្នៃ២​ដើម បន្ទាប់​ពី​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។ ​ជាមួយ​គ្នានេះ​ ក្រុម​អភិរក្ស​ជីវចម្រុះ​បាន​ជួយ​សង្គ្រោះ​លែង​ត្រី​ធម្មជាតិរស់​ចំនួន​ប្រមាណ១០០​គីឡូក្រាម ឱ្យ​ត្រឡប់​ចូល​ទៅ​ក្នុង​ជម្រក​ធម្មជាតិ​វិញ​ភ្លាម​ៗ​ ។

សកម្មភាព​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​បង្ក្រាប​បទល្មើស​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុក ដាក់​ខ្ពស់​របស់​អាជ្ញាធរ​ខេត្ត ក្នុង​ការ​ការពារ​តុល្យភាព​អេកូឡូស៊ីទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ​ធនធាន​ជលផល និង​ធានា​បាន​នូវ​និរន្តរភាព​សម្រាប់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយ​ ៕

 






 

أحدث أقدم