ដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក ស្នើឱ្យកម្ពុជា និងថៃ វិលត្រឡប់ទៅគោរពវិធានក្នុងការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ

 

ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥--ឯកឧត្ដម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានស្នើឱ្យភាគីទាំងពីរ កម្ពុជា និងថៃ វិលត្រឡប់ទៅគោរពវិធានក្នុងការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡំពួរ ថ្ងៃទី ២៦ ខែតុលា ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា និងថៃ និងបានធ្វើជាសាក្សីដោយឯកឧត្ដមប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ការស្នើរបស់រដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិកបែបនេះ តាមរយៈសេចក្តីថ្លែងការណ៍ស្តីពីដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងសេចក្ដីថ្លែងការណ៍ដែលបានចេញផ្សាយដោយសា្ថនទូតអាម៉េរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម Marco Rubio បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្ត ដែលបង្កគ្រោះថា្នក់ និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្តោយព្រំដែនប្រទេសកម្ពុជា–ថៃ។ ឯកឧត្ដមរដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់បន្ថែមថា៖ «យើងទទូចជាខ្លាំង ឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនេះ និងការការពារជនស៊ីវិល ព្រមទាំងស្នើភាគីទាំងពីរ ឱ្យវិលត្រឡប់ទៅគោរពវិធានក្នុងការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡំពួរ ថ្ងៃទី ២៦ ខែតុលា ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា និងថៃ និងបានធ្វើជាសាក្សីដោយឯកឧត្ដមប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្ដម អានវ៉ា អ៊ីប្រាហ៊ីម»៕

Previous Post Next Post