អាជ្ញាធរខេត្តកំពត រៀបចំពិធីដាំដើមត្នោត ដើម្បីអបអរសាទរពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៦

ខេត្តកំពត៖ អាជ្ញាធរខេត្តកំពត រៀបចំពិធីដាំដើមត្នោត ដើម្បីអបអរសាទរពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទ «យើងនាំគ្នាចូលរួមដាំដើមត្នោត ដើម្បីអបអរសាទរពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៦ យើងនាំគ្នាចូលរួមដាំដើមត្នោត ដើម្បីបរិស្ថានបៃតង និងដើម្បីមរតកវប្បធម៌ជាតិ»។

ពិធីនេះប្រារព្ធឡើង នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅភូមិសំរោងចិន ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។

ពិធីនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងតំបន់។

បន្ថែមលើការដាំដើមត្នោត ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញឡើងបើកម៉ាស៊ីនច្រូតស្រូវដោយផ្ទាល់ដៃ ដើម្បីច្រូតកាត់ប្រមូលផលស្រូវជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕









 

Previous Post Next Post