ចុងសប្ដាហ៍នេះ រាល់ពិន្ទុសុទ្ធតែមានសារៈសំខាន់ សម្រាប់ការប្រកួតរវាងភ្នំពេញក្រោន ត្រូវទទួលក្រុមភ្ញៀវ មកពីខេត្តសៀមរាប អង្គរថាយហ្គឺរ ដើម្បីកំណត់តំណែងលេខ២ មួយវិញទៀត អង្គរថាយហ្គឺរ នឹងអាចបញ្ចប់កំណត់ត្រាមមិនចាញ់របស់ភ្នំពេញ ក្រោនបានឬយ៉ាងណា ក្នុងការប្រកួតបង្រ្គប់សប្តាហ៍ទី១០។

- ភ្នំពេញក្រោន ឈ្នះ នឹងឡើងមកឈរលេខ២
- អង្គរថាយហ្គឺរ ឈ្នះ នឹងបញ្ចប់ការមិនសោះរបស់ភ្នំពេញក្រោន ដោយនាំមុខ៤ពិន្ទុ (តែក្រោននៅ ១ប្រកួតក្នុងដៃ)
- ព្រះខ័នរាជស្វាយរៀង ឈ្នះ ឬ ចាញ់ នៅតែឈរលេខ១ គ្រាន់តែថាបើចាញ់អាចនឹងធ្វើឱ្យគូប្រកួតតាប្រកៀកប្រកិត
ដូចនេះ មានតែរង់ចាំមើល និងជួបគ្នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ការប្រកួតបង្គ្រប់សប្ដាហ៍ទី១០ នៅកីឡដ្ឋានភ្នំពេញក្រោន និងពហុកីឡដ្ឋានជាតិមរតកតេជោ ម៉ោង ៦:០០នាទីល្ងាច។

ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែន ឈរនៅចំណាត់ថ្នាក់លេខ៣ ឆ្លងកាត់៩ប្រកួត ឈ្នះ៦ និងស្មើ៣ មាន ២៤ពិន្ទុក្នុងដៃ។ ស្មើបឹងកេត ០-០ ស្មើកងយោធពលខេមរភូមិន្ទ ១-១ ឈ្មះឡាយ ខេត្តព្រះសីហនុ ៤-៣ ឈ្នះ MOI kompong Dewa ១-០ ឈ្នះស្វាយរៀង ៣-២ ឈ្នះគិរីវង់ ៤-១ ឈ្នះអាយអេសអាយ ៤-២ ឈ្នះវិសាខា ១-១ និងឈ្នះណាហ្គាវើលដ៍ ១-០។
